ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង រំលឹកឲ្យមន្ដ្រីគណបក្សប្រជាជននៅមូលដ្ឋាន ត្រូវលើកកម្ពស់សមត្ថភាពដឹកនាំ និងក្ដោបកាប់សំណូមរបស់ប្រជាពលរដ្ឋ


(កណ្ដាល)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ស្ដីពីសភាពករណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២១ និងទិសដៅកិច្ចឆ្នាំ២០២២។

ក្នុងឱកាសនោះ អង្គពិធីបានតាមដានស្តាប់ដោយយកចិត្តទុកដាក់បំផុតចំពោះ របាយការណ៍របស់រណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ស្ដីពីសភាពករណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២១ និងទិសដៅកិច្ចឆ្នាំ២០២២។

ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថា ក្នុងឆ្នាំ២០២២នេះ សភាពការណ៍អន្តរជាតិទាំងក្នុងក្របខ័ណ្ឌសកល និងតំបន់នៅតៃវិវត្តយ៉ាងស្មុគស្មាញ ពិបាកប៉ាន់ស្ថាន និងប្រកបដោយគ្រោះថ្នាក់។ ជាមួយគ្នានេះ វិបត្តិនៃជំងឺកូវីដ១៩ ក៏នៅតែបន្តជះឥទ្ធិពល ធ្ងន់ធ្ងរមកលើសង្គម-សេដ្ឋកិច្ចនៃគ្រប់ប្រទេស និងកំពុងបន្តបង្កនូវភាពមិនប្រាកដប្រជា និងហានិភ័យខ្ពស់ ដោយសាររលកថ្មី នៃការបំប្លែងខ្លួនថ្មីនៃមេរោគកូដ-១៩ ដែលមានសមត្ថភាពចម្លងកាន់តែលឿនឡើង។

នៅក្នុងបរិការណ៍នេះ ទន្ទឹមនឹងត្រូវខិតខំពង្រឹងខ្លួនដើម្បីឆ្លើយតបនឹងសម្ពាធនានាពីខាងក្រៅ គណៈបក្សប្រជាជន ប្រមូលផ្ដុំកម្លាំង ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញផង និងបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទៀតផង ជាមួយនឹងការរស់នៅ តាមគន្លងប្រក្រតីភាពថ្មីៗ ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ជាការប្រកួតប្រជែង តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលគណបក្សប្រជាជន ត្រូវខិតខំដណ្ដើមឈ្នះ ដើម្បីពង្រឹងការដឹកនាំរបស់គណបក្សនៅគ្រប់ថ្នាក់ ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតសាកលថ្នាក់ជាតិនីតិកាលទី៧ នាឆ្នាំ២០២៣ ខាងមុខទៀត។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង  ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្តាំផ្ញើដល់មន្ត្រីគណបក្សចុះមូលដ្ឋាន និងបេក្ខជនក្រុមប្រឹក្សាឃុំអាណត្តិទី៥ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល បន្ដការតាមដានក្តាប់ជាប់សភាពការណ៍ យកចិត្តទុកដាក់លើកកម្ពស់ការអនុវត្តគោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗ ទទួលខុសត្រូវក្នុងគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក។

ព្រមជាមួយនោះ ត្រូវខិតខំលើកកម្ពស់សមត្ថភាពដឹកនាំឱ្យឆ្លើយតបនឹង សំណូមពរនៃសភាពការណ៍ និងភារកិច្ច ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សនៅគ្រប់កាលៈទេសៈ ទាំងខាងទស្សនៈ គោលជំហរសតិអារម្មណ៍ និងសកម្មភាព ដើម្បីធានាជោគជ័យក្នុងការអនុវត្តការប្តេជ្ញាចិត្តជា យុទ្ធសាស្រ្តរបស់គណបក្ស «រក្សាប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ ២០២៣»។

ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្ថែមថា ក្នុងស្មារតីនេះត្រូវបន្តក្តាប់ជាប់យុទ្ធសាស្ត្រ ផ្អែកលើអំពើល្អរបស់មន្ត្រីគណបក្ស គុណភាព និងបរិមាណសមាជិកគណបក្ស និងការខិតខំដោះស្រាយតម្រូវការរបស់ប្រជាជននៅមូលដ្ឋានឲ្យបានល្អដើម្បីឈ្នះឆ្នោត៕