ឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលមានកម្ពស់០១ជាន់ ទទឹង៣៣ម៉ែត្រ បណ្តោយ៩០ម៉ែត្រ និងមានទីតាំងនៅក្នុងបរិវេណ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។