ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ


ប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា នឹងមានព្រឹត្តិការណ៍ធំៗ ចំនួន២ គឺការទទួលតួនាទីជាប្រធានប្តូរវេន របស់អាស៊ាន និងការរៀបចំដំណើរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខ។ ហេតុនេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីចូលរួមបន្តបរិយាយកាសល្អប្រសើរជាទូទៅ ដល់ការរៀបចំកិច្ចប្រជុំ និងការរៀបចំព្រឹត្តិការណ៍នានាក្នុងពេលដែលកម្ពុជាទទួលធ្វើជាប្រធានប្តូរវេនរបស់ អាស៊ាន។ មួយវិញទៀត ត្រូវផ្តល់នូវការគាំទ្រ និងសហការជាមួយ គ.ជ.ប ចាត់ចែងអនុវត្តកិច្ចការនានា ស្របតាមច្បាប់តម្រូវ ដើម្បីធានាឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព មានលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងសុន្ទរកថាក្នុងឱកាសបិទសន្និបាតនោះថា ជាការឆ្លើយតបទៅនឹងប្រធានបទដែលបានពិភាក្សារួចមក អង្គសន្និបាតបានលើកឡើងនូវសំណូមពរ និងកំណត់ទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០២២ ដោយផ្តោតលើបញ្ហាសំខាន់ៗ ចំនួន២១ ចំណុច ក្នុងនោះ ត្រូវបន្តខិតខំរួមគ្នាថែរក្សាការពារសនិ្តសុខ សណ្តាប់ធ្នាប់សារណៈ ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម និងពង្រឹងការអនុវត្តគោលយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីធានាបាននូវសុខុដុមរមនាជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានភាពកក់ក្តៅ និងផ្តល់ទំនុក ចិត្តដល់ភ្ញៀវជាតិ អន្តរជាតិ វិនិយោគិន ធុរជន ដៃគូអភិវឌ្ឍន៍ សំដៅលើកកម្ពស់វឌ្ឍនភាពខេត្តលើគ្រប់វិស័យ។ ផ្តល់កិច្ចគាំទ្រ និងសហការជាមួយ គ.ជ.ប ក្នុងការអនុវត្តកិច្ចការនានា ស្របតាមច្បាប់តម្រូវ រួមនឹងធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងដំណើរការបោះឆ្នោតជ្រើសរើស ក្រុមបឹ្រក្សាឃុំ សង្កាត់ អាណតិ្តទី៥ ដែលនឹងប្រព្រឹត្តនៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព លក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានអំពាវនាវបន្តផ្សព្វផ្សាយវិធានការសុខាភិបាល ក្នុងការចូលរូមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ព្រមទាំងជំរុញបងប្អូនប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានគ្រប់ដូស គ្រប់ៗគ្នា។យកចិត្តទុកដាក់អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព សំដៅលើក កម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រឱ្យបានអត្រាទាបផងដែរ៕