រដ្ឋសភា ប្រកាសជ្រើសតាំងឥស្សរជន ០១រូប ក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ៩ឆ្នាំ


(ភ្នំពេញ)៖ រដ្ឋសភានៃកម្ពុជា បានប្រកាសធ្វើការជ្រើសតាំង ឥស្សរជន០១រូប ក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ៩ឆ្នាំ (២០២២- ២០៣១) ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា បានបញ្ជាក់ឲ្យដឹងថា ឥស្សរជន ដែលមានបំណងចូលរួមក្នុងការជ្រើសតាំងនេះ ត្រូវរួសរាន់មកដាក់ពាក្យសុំឈរឈ្មោះ ចាប់ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ៕