ឯកឧត្តម គួច ចំរើន បានដឹកនាំមន្រ្តីក្រោមឱវ៉ាតចុះត្រួតពិនិត្យមើលការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ ជូនប្រជាកសិករ នៅភូមិព្រីងជ្រុំ


នៅរសៀលថ្ងៃទី​១០​ ខែកក្កដា​​ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកំពង់ចាម បានដឹកនាំមន្រ្តីក្រោមឱវ៉ាតចុះត្រួតពិនិត្យមើលការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ ជូនប្រជាកសិករ ជាថ្មីម្តងទៀត នៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម​។ រហូតមកទល់នឹងពេលនេះ ក្រុមការងារ សង្រ្គោះបានជាង៣០០ហិកតាហើយ ដែលផ្ទៃដីស្រែសរុប ដែលត្រូវសង្គ្រោះ គឺមានជាង៦០០ហិកតា។