ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ផ្ញើសារគន្លឹះ ចូលរួមអបអរសាទរទិវា ASEM ឆ្នាំ២០២២


លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានផ្ញើសារគន្លឹះមួយ ដើម្បីចូលរួមអបអរសាទរដល់ទិវា ASEM ឆ្នាំ២០២២ (ថ្ងៃទី០១ ខែមីនា) ដែលជាខួបលើកទី២៦ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM)។

ក្នុងសារលិខិតនេះ លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា យើងអាចមានមោទនភាពចំពោះកំណត់ត្រារយៈពេល ២៦ឆ្នាំកន្លងមកនេះ នៃភាពជាដៃគូដ៏រឹងមាំរវាងអាស៊ី និងអឺរ៉ុប របស់ ASEM។ បច្ចុប្បន្ននេះ ASEM គឺជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការធំបំផុត នៅក្រៅអង្គការសហប្រជាជាតិ ដែលតំណាងឱ្យ ៦០% នៃចំនួនប្រជាជនពិភពលោក ៥៥% នៃពាណិជ្ជកម្មពិភពលោក ៦៥% នៃសេដ្ឋកិច្ចពិភពលោក និង ៧៥% នៃទេសចរណ៍ពិភពលោក។ ជាមួយនឹងការរួមចំណែកដ៏សំខាន់នេះ ASEM ពិតជាវេទិកាប្រកបដោយអត្ថន័យមួយនៅក្នុងកិច្ចការសកល ដែលមានពហុភាគីនិយមជាស្នូល។

លោកបានបន្តថា កាលពីឆ្នាំមុន យើងមានឱកាសជាប្រវត្តិសាស្ត្រ និងកិត្តិយសដ៏អស្ចារ្យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣ (ASEM 13) ក្រោមប្រធានបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» ហើយលោកពិតជាមានសេចក្តីសោមន្សរីករាយដែលបានឃើញ មេដឹកនាំ ASEM ផ្តល់ សារសំខាន់បំផុតទៅលើគុណតម្លៃស្នូលរបស់ ASEM ក៏ដូចជាទៅលើការប្តេជ្ញា របស់ខ្លួនធ្វើឱ្យប្រសើរឡើងវិញនូវពហុភាគីនិយមឆ្ពោះទៅរកអនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប កាន់តែរឹងមាំ ប្រកបដោយចីរភាព បរិយាប័ន្ន និងថាមវន្ត។

ខាងក្រោមនេះជាសារគន្លឹះរបស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន៖