ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ឡេងយ៉ានី នាយករងខុទ្ទការល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាប្រធានក្រុមការងារចុះជួយសង្កាត់គីឡូម៉ែត្រលេខ៦ និង ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចភក្ដី និងក្រុមប្រឹក្សាសង្កាត់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋចាស់ជរា និងពិនិត្យផ្ដល់ថ្នាំព្យាបាលកូវីដ១៩ ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕


















