ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ធ្វើការកែលំអ និងថែទាំប្រព័ន្ធប្រឡាយទួលស្គារ


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធប្រឡាយទួលស្គារ ស្ថិតក្នុងឃុំតាកោរ ស្រុកពោធិរៀង ដែលរួមមាន៖ ប្រឡាយមេ ប្រវែង ៥.២០០ ម៉ែត្រ ប្រឡាយរង ប្រវេង ១.០០០ ម៉ែត្រ និងសំណង់សិល្បការសរុប ចំនួន ០៥ កន្លែង ។ ប្រព័ន្ធប្រឡាយនេះ មានលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ការងារបង្កបង្កើនផលបាន ៣ ដង ក្នុង ១ ឆ្នាំ លើផ្ទៃដីប្រមាណ ៩៩៥ ហិកតា ៕