ចៅសង្កាត់ស្វាយប៉ោ របស់គណបក្សប្រជាជនកម្ពុជា ចែកអង្ករជូនពលរដ្ឋក្រីក្រ ៦២នាក់


ពីថ្ងៃទី៩ កក្កដា ឆ្នាំ២០១៧ ចៅសង្កាត់ស្វាយប៉ោ បាននាំយកអង្ករ របស់ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ចែកជូនប្រជាពលរដ្ឋក្រីក្រ ៦២នាក់ រស់នៅក្នុង សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ការចែកជូននូវអង្ករ នេះ គឺជាការចូលរួមជួយសម្រួលដល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋយើងក្នុងមូលដ្ឋាន ។ បើទោះបី តិចតួចក្តី តែនេះជាការជួយសំរួលទុក្ខលំបាកបានមួយគ្រាដែរ។