នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាបានដឹកនាំក្រុមការងារស្ថានទូតអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករខ្មែរដែលធ្វើការងារវិស័យកសិកម្មនៅតំបន់ក្វាងជូធំ សាធារណរដ្ឋកូរ៉េ។
ក្នុងនោះថៅកែម្ចាស់ចំការដែលជាជនជាតិកូរ៉េ បានកោតសរសើរយ៉ាងខ្លាំងចំពោះពលករកម្ពុជាយេីងថា ជាមនុស្សដែលមានការអំណត់អត់ធ្មត់ខ្ពស់ មានសីលធម៌ល្អ មានសាមគ្គីភាពល្អ និងឧស្សាព្យាយាមក្នុងការធ្វើការងារផងដែរ។ នេះជាមោទនភាពថ្មីមួយទៀតដែលបងប្អូនពលករខ្មែរយើងទទួលបានការកោតសរសើរពីថៅកែរបស់ខ្លួន។ ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមទូត ក៏បានថ្លែងអំអរគុណចំពោះលោកថៅកែដែលបានវាយតម្លៃខ្ពស់ដល់បងប្អូនពលករខ្មែរ និងការយកចិត្តទុកដាក់ស្រលាញ់រ៉ាប់អានបងប្អូនខ្មែរដូចជាសាច់ញាតិរបស់ខ្លួន។ ជាមួយគ្នានេះ ឯកឧត្តមទូត ក៏បានជំរុញលើកទឹកទឹកចិត្តអោយបងប្អូនពលករខ្មែរយើងបន្តនូវសកម្មភាព និងអំពើរល្អរបស់ខ្លួនបន្តទៀត ព្រមទាំងអំពាវនាវអោយបងប្អូនខ្មែរយើងដ៏ទៃទៀតអនុវត្តអោយបានល្អតាមគំរូរបស់បងប្អូនយើងដែលបានជម្រាបជូនខាងលើនេះ៕