អំណោយជាគ្រឿងឧបភោគ តេសកូវីដ និង ថវិកា របស់ក្រុមសប្បុរសជនមកពីមូលនិធិដាយមិនស៏កម្ពុជា តាមរយះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ​ ពេជ ចន្ទមុនី បាននាំយកមកប្រគល់ជូនក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង


កំព់ង់ឆ្នាំងៈអំណោយជាគ្រឿងឧបភោគ តេសកូវីដ និង ថវិកា របស់ក្រុមសប្បុរសជនមកពីមូលនិធិដាយមិនស៏កម្ពុជា តាមរយះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ​ ពេជចន្ទមុនី បាននាំយកមកប្រគល់ជូនក្រុមការងារយុវជនគណ

បក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៣ ខែមិនា
ឆ្នាំ២០២២នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ចូលរួមប្រគល់ទទួលដោយ ឯកឧត្ត សៀត គឹមលៀង លោកជំទាវ ប៊ន សុភី ឯកឧត្តម ពៅ ស៊ីថា លោក លី សុភា អនុប្រធានក្រុមការងារយុវជនកម្ពុជាខេត្ត តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានក្រុមការងារយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង និង លោក ហ៊ុត កុសល ក្រុមសប្បុរសជន មកពីមូលនិធិដាយមិនស៏កម្ពុជាតាមរយះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ​ ពេជ ចន្ទមុនី និង សហការី ។

លោក ហ៊ុត កុសល បានឱ្យដឹងថាៈ អំណោយជាគ្រឿងឧបភោគ តេសកូវីដ និង ថវិកា របស់ក្រុមសប្បុរសជនមកពីមូលនិធិដាយមិនស៏កម្ពុជា តាមរយះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ​ ពេជ ចន្ទមុនី បាននាំយកមកប្រគល់ជូនក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅពេលនេះមាន អង្ករ ៥តោន មី២៥០កេស ត្រីខ២៥០យួរ តេសកូវីដ១៩ចំនួន៦កេស ស្មើនិង១៥០០
តេសនិងថវិកា១០លានរៀល សម្រាប់បំរើសកម្មភាពមនុស្សធម៌នៅក្នុងខេត្តកំពង់ឆ្នាំង។

ឯកឧត្តម សៀត គឹមលៀង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុនី និងលោក ហ៊ុត ហ៊ុត កុសល និង សហការី ព្រមទាំងក្រុមសប្បុរសជនមកពីមូលនិធិដាយមិនស៏កម្ពុជា ដែលក្នុងរយៈពេលកន្លងមកតែងតែបានយកចិត្តទុកដាក់ជួយសម្រាលជីវភាពប្រជាពល
រដ្ឋងាយរងគ្រោះគ្រប់ទីកន្លែងជាពិសេសខេត្តកំពង់ឆ្នាំង។

ឯកឧត្តម សៀត គឹមលៀង បានបញ្ជាក់ទៀតថា អំណោយនិងថវិកាទាំងនេះ នឹងជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះជាក់ស្តែងនៅក្នុងខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម សៀត គឹមលៀង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានគោរពជូនពរដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងលោក ហ៊ុត កុសល និង សហការី ព្រមទាំងក្រុមសប្បុរសជនមកពីមូលនិធិដាយមិនស៏កម្ពុជា សូមមានសុខភាពល្អ ទទួលបានជ័យជម្នះគ្រប់ភារកិច្ចនិងជួបប្រទះតែនិងពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ​ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕