ប្រកាសបញ្ចូលសមាជិកបក្សថ្មី របស់គណបក្សប្រជាជនកម្ពុជាចំនួន៦៥រូប នៅខណ្ឌឫស្សីកែវ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យទី២៧ ខែមីនា ឆ្នាំ២០២២ នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានប្រារព្ធពិធីប្រកាសបញ្ចូលសមាជិក សមាជិកាសាខាបក្សថ្មី ចំនួន៦៥រូប។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឯក ឃុនដឿន ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ និងមានការចូលរួមពីអស់លោក សមាជិកគណៈអចិន្រ្តៃយ៌គណបក្សខណ្ឌផងដែរ។

លោក ឯក ឃុនដឿន បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាល តែងតែនឹករលឹកដល់សមាជិក សមាជិកាគណបក្ស នៅទូទាំងប្រទេស ក្រៅពីលោក បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មី ចំនួន៦៥នាក់ ដែលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា (ពោលគឺសមាជិកបក្សម្នាក់ ជាសំលេងឆ្នោតមួយសន្លឹក ) នៅមុនពេលលោកឧបត្ថម្ភក្រមា និងថវិកាដល់សមាជិកគណបក្សថ្មី ទាំងអស់គ្នា។

លោក ឯក ឃុនដឿន បានចាត់ទុកការចូលរួមនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះគណក្សប្រជាជនកម្ពុជា ជាបក្សនយោបាយ ដែលបានសាងស្នាដៃជាច្រើន សម្រាប់សង្គមជាតិ និងមានគោលនយោបាយច្បាស់លាស់ ក្នុងការកសាងជាតិ៕