ឯកឧត្តមរដ្ឋមន្ត្រី វង សូត៖ សុខសន្តិភាព ក្រោមនយោបាលឈ្នះឈ្នះ របស់សម្តេចតេជោ ធ្វេីឱ្យកម្ពុជាមានការអភិវឌ្ឍជាហូហែរ ចាប់តាំងពីបាតដៃទទេ រហូតដល់មានអ្វីៗដូចសព្វថ្ងៃនេះ


(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងថា ដោយសារកត្តាសុខសន្តិភាព ក្រោមនយោបាលឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វេីឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាហូហែរ ចាប់តាំងពីបាតដៃទទេ រហូតដល់មានអ្វីៗដូចសព្វថ្ងៃនេះ។

ការថ្លែងបែបនេះ របស់ឯកឧត្តម វង សូត បានធ្វើឡើងក្នុងពិធីសម្ភោធដាក់ឱ្យប្រេីប្រាស់អគារសាលាឃុំក្រែក ផ្លូវបេតុង និងក្លោងទ្វារ រដ្ឋបាលឃុំក្រែក នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ដោយមានការអញ្ជេីញចូលរួមពីអភិបាលខេត្តត្បូងឃ្មុំ ក្រុមការងារថ្នាក់ជាតិចុះស្រុកពញាក្រែក គណៈអភិបាលស្រុក អាជ្ញាធរឃុំក្រែក កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រេីននាក់។

ឯកឧត្តម វង សូត បានរំឮកថា «កម្ពុជាយេីងបានឆ្លងកាត់សម័យ ប៉ុល ពត បានធ្វេីឱ្យប្រទេសជាតិរងគ្រោះត្រូវសម័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃនេះ បានបំផ្លិចបំផ្លាញ់នូវហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រេីន និងកាប់សម្លាញ់មនុស្សម្នាជាច្រេីននាក់។ ដូច្នោះ យេីងត្រូវរួមសាមគ្គីភាព កុំឱ្យមានសង្គ្រាម ពោលគឺថែរក្សាសុខសន្តិភាពដែលមានបច្ចប្បន្ន និងបន្តខិតខំប្រឹងប្រែង ស្តារជីវភាពប្រជាពលរដ្ឋក៏ដូចស្តារសេដ្ឋកិច្ចជាតិឱ្យកាន់តែល្អប្រសេីរឡេីង»

នាឱកាសនោះដែរ ឯកឧត្តម វង សូត បានសង្កត់ធ្ងន់ទៀតថា ក្រោយពីមានថ្ងៃ ៧ មករាមក ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលក ម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មកកម្ពុជា មានសេ្ថរភាពនយោបាយពេញលេញមានការកសាងការអភិវឌ្ឍន៍សមិទ្ធផលថ្មីៗមានជាបន្តបន្ទាប់ និងមានបន្តការលេីកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អំឡុងពេលកម្ពុជា ជួបវិបត្តិកូវីដដោយមិនឱ្យកម្ពុជាទៅរកភាពអតីតកាលឡេីយ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម វង សូត បានជំរុញដល់មន្ត្រីក្រុមប្រឹក្សា និងមន្ត្រីទាំងអស់ក្នុងមូលដ្ឋានស្រុកពញាក្រែកនេះ ត្រូវធ្វេីយ៉ាងបំពេញតួនាទីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យល្អប្រសេីរ តាមតម្រូវការដោយប្រកាន់ខ្ជាប់ធ្វេីឱ្យតម្លាភាព កុំពុករលួយ និងប្រកាន់បក្សពួកណាមួយឡេីយ៕