សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ជួបសម្តែងការគួរសម និងពិភាក្សាការងារ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការសម និងពិភាក្សាការងារ។

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ជាអង្គការ នៃប្រទេសនិយាយភាសាបារាំង ដែលក្នុងនោះប្រទេសកម្ពុជាជាសមាជិកផងដែរ។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក ល្វីស មូស៊ីគីវ៉ាបូ បានអញ្ជើញជួបមន្ត្រី ព្រមទាំងវិស័យឯកជននៅកម្ពុជាផងដែរ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា៕