ឯកឧត្តម ឡោ រស្មី អញ្ជើញបើកកិច្ចប្រជុំពង្រឹងការងារចុះមូលដ្ឋានតាមបណ្តាភូមិក្នុងមូលដ្ឋានឃុំទឹកជ្រៅ និងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ


ព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២ ឯកឧត្តម ឡោ រស្មី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកតំបែរ ទទួលបន្ទុកឃុំទឹកជ្រៅ និងឃុំចុងជាច លោក ភុំ រ៉ា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកតំបែរ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកជ្រៅ និងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងដោយមានការចូលរួមពីលោក លោកស្រី អនុប្រធានក្រុមការងារចុះជួយឃុំទាំងពីរ ប្រធាន.អនុប្រធានក្រុមការងារចុះជួយតាមបណ្តាភូមិទាំងអស់ក្នុងឃុំទឹកជ្រៅ និងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ ឯកឧត្តម ឡោ រស្មី បានលើកឡើងថាក្រោមការដឹកនាំរបស់លោកភុំ រ៉ា និងក្រុមការងារសមិទ្ធផលនានាក្នុងឃុំទឹកជ្រៅ និងឃុំចុងជាច មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដែលអាចឆ្លុះបញ្ចាំងបានថា សមិទ្ធផលទាំងអស់នោះ គឺកើតចេញពីគណបក្សប្រជាជនកម្ពុជា កើតឡើងបានដោយសារប្រទេសជាតិមានសុខសន្តិភាព ហើយសន្តិភាពនេះ បានមកពីសម្ដេចតេជោ ហ៊ុន សែន យកជីវិតទៅប្ដូរ ដោយបានសង្គ្រោះប្រទេសជាតិឱ្យរួចផុតពីភ្នក់ភ្លើងសង្គ្រាម នៃរបបបនប្រល័យពូជសាសន៍ ប៉ុល ពត ហើយឥឡូវនេះបានសង្គ្រោះពីជំងឺកូវីដ១៩បន្ថែមទៀត ។ ដូច្នេះហើយយើងដែលជាក្រុមការងារចុះជួយឃុំ និងតាមបណ្តាភូមិ ត្រូវតែចុះអោយបានជាប់ផ្ទាល់ដល់មូលដ្ឋាន និងត្រូវរួបរួមគ្នាដើម្បីដណ្តើមយកជ័យជំនះពីការបោះឆ្នោតនាពេលខាងមុខ ។
ក្នុងកិច្ចប្រជុំក៍មានការចូលរួមធ្វើសេចក្តីរាយការណ៍ និងសំណូមពរនានាពីលោកប្រធានក្រុមការងារចុះជួយឃុំនិងប្រធានក្រុមការងារចុះជួយតាមបណ្តាភូមិផងដែរ ។