ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញចូលរួម ពិសារអាហារស្រាយបួស នៅខែបុណ្យរ៉ាម៉ាដន ជាមួយបងប្អូនខ្មែរឥស្លាម នៅវិហារកុឡាលោម នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ


ល្ងាចថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០២២ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញចូលរួមពិសារអាហារស្រាយបួស នៅខែបុណ្យរ៉ាម៉ាដន ជាមួយបងប្អូនខ្មែរឥស្លាម នៅវិហារកុឡាលោម ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ឯកឧត្តម ឡេង ប៊ុនតេង បានសំណេះសំណាល និងផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមត្រូវចូលរួមទាំងអស់គ្នា ជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ លើគ្រប់វិស័យ ដែលបង្កលក្ខណៈងាយស្រួល ដល់ការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើន ជាពិសេសនាំមកនូវភាពសុខសាន្តដល់ប្រជាពលរដ្ឋរបស់យើង ។ ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាពទេ គឺគ្មានការអភិវឌ្ឍន៍ទេ លុះត្រាតែមានសុខសន្តិភាពបរិបូណ៍ពេញលេញ ទើបយើងមានពេលអភិវឌ្ឍន៍ប្រទេស យើងជីវភាពសំបូរសប្បាយ ។