សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានទីភ្នាក់ងារ KOICA កូរ៉េ


នៅព្រឹកថ្ងៃទី៥ខែមេសាឆ្នាំ២០២២ ដែលជាថ្ងៃទីពីរនៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ស៊ុង ហុកសាង ប្រធានទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិកូរ៉េ(koica)។