ឯកឧត្តម ឡោក ឆាយ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ពេជ សាវឿន ជាអតីតចៅសង្កាត់ជ្រោយចង្វារ


នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ពេជ សាវឿន ជាអតីតចៅសង្កាត់ជ្រោយចង្វារ ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៥:១៥នាទីភ្លឺ ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ នៅផ្លូវភ្លោះ វិទ្យាល័យសម្តេចជាស៊ីមជ្រោយចង្វារ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕