ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា


ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកស្រី បានបញ្ចប់បេសកកម្មការងារនៅកម្ពុជា។ ជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស៕