ប្រជាពលររដ្ឋសាសនិកឥស្លាមខ្វះខាត ក្នុងខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំងចំនួន៥១៣គ្រួសារ បានទទួលអំណោយ ខែបួសរ៉ាម៉ាឌន ពីឯកឧត្តមវេជ្ជ. សុះ មុះសិន


កាលពីថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស .២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ខែមេសា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាកញ្ចប់អាហារគ្រឿងឧបភោគបរិភោគ សម្រាប់ខែបួសរ៉ាម៉ាឌនជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋខ្វះខាត ក្នុងស្រុកពញាឮចំនួន៧៦គ្រួសារ ស្រុកកំពង់ត្រឡាចចំនួន២៨៧គ្រួសារ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល សរុប ៥១៣គ្រួសារ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ កុប ម៉ារីយ៉ាស់ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា លោក អុីម៉ាំខេត្ត សមាជិកក្រុមប្រឹក្សាស្រុក ឃុំ យុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ឆ្នាំង និងយុជនសមាគមនិស្សិតមុស្លិមកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំងអាជ្ញាធរដែន ។

ឯកឧត្តមវេជ្ជ. បាននាំក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្ដីនឹករលឹកពីចម្ងាយ ផងដែរ ។

ឯកឧត្តមវេជ្ជ.បានគូសបញ្ជាក់ថា ដោយជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ នៅគ្រប់កាល:ទេស: គ្រប់ទីកន្លែង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានជួយដោះ ស្រាយឡើយ ។ ដូច្នេះយើងត្រូវនាំគ្នាការពារសន្ដិភាពនេះឲ្យបានជារៀងរហូត ។

សូមបញ្ជក់ថាអំណោយកញ្ចប់អាហារ ដែលចែកជូនបងប្អូនប្រជាពលរដ្ឋ រួមមាន៖ អង្ករ ៥៩៤៥ គីឡូក្រាម មី ៣១៣០ កញ្ចប់ អំបិល ៣១៣គីឡូ ស្កសរ ៤៦៣គីឡូក្រាម ប្រេងឆា ១៦៣ដប ទឹកដោះគោ ៤៦៣កំប៉ុង មីឡូ១៥០ដប ដែលជាជំនួយរបស់អឌ្ឍចន្ទក្រហមនៃប្រទេសអារ៉ាប់រួមអេមីរ៉ាត និងអង្គការមុស្លិមហេលហ្វិន ៕