ថវិកា ១០០០ដុល្លា សម្រាប់រៀបចំអាហារស្រាយបួស និងគ្រួសារទីទ័លក្រ ចំនួន ១៧១គ្រួសារ ក្នុងខេត្តក្រចេះ បានទទួលអំណោយ ខែបួរ៉ាម៉ាឌនពីឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិកគណៈកម្មការទី៨នៃរដ្ឋសភា


រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណ:កម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានអញ្ជើញសំណេះសំណាល និងចែកអំណោយដល់គ្រួសារទីទ័លក្រចំនួន ១៧១គ្រួសារ មកពីភូមិត្រពាំងស្បែកកើត ចំនួន ១៩គ្រួសារ ភូមិត្រពាំងស្បែកលិច ៥២គ្រួសារ ភូមិក្បាលស្នួលចំនួន៣៥គ្រួសារ និងភូមិច្រាបថ្មី ចំនួន៦៥គ្រួសារ ។

ពិធីក៍មានការអញ្ជើញចូលរួមដោយ ឯកឧត្តមវេជ្ជ.សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានក្រុមប្រឹក្សាស្រុកស្នួល លោកអុីម៉ាំស្រុកស្នួល ក្រុមការងារស្រុក លោកប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារសមាគមនិសិ្សតមុស្លិមកម្ពុជាស្រុកស្នួល និងក្រុមការងារសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជាខេត្តក្រចេះ ព្រមទាំងអាជ្ញាធរឃុំ និងភូមិផងដែរ។

អំណោយគ្រឿងឧបភោគបរិភោគ ដែលបានផ្តល់ជូនរួមមាន ៖
អង្ករ ២៥៦៥គីឡូក្រាម មី ១៧១០កញ្ចប់ អំបិល ១៧១គីឡូក្រាម ទឹកដោះគោ ៣៤២កំប៉ុង មីឡូ ១៧១ដប អំបិល១៦១គីឡូក្រាម និងស្កសរ ១៧១គីឡូក្រាម និងថវិកា១០០០ដុល្លា សម្រាប់សាសនិកឥស្លាមរៀបចំស្រាយបួសជុំគ្នា ជូនដល់វិហារភូមិអូរជុំ ឃុំថ្មអណ្តើក ស្រុកចិត្របូរី ខេត្តក្រចេះ ។