នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារដឹកនាំដោយ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ និងសមាគមនារីខណ្ទជ្រោយចង្វារដឹកនាំដោយលោកស្រី អ៊ួង ផល្លានិង លោកស្រី កែវ ច័ន្ទស៊ុនណារីប្រធាន បានអញ្ជើញរំលែកទុក្ខគ្រួសារសព លោក ពេជ សាវឿន ជាអតីតចៅសង្កាត់ជ្រោយចង្វារ ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៥:១៥នាទីភ្លឺ ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕