ប្រជាពលររដ្ឋសាសនិកឥស្លាមខ្វះខាត ក្នុងខេត្តប៉ៃលិន ចំនួន១០០គ្រួសារ បានទទួលអំណោយ ខែបួសរ៉ាម៉ាឌនពីឯកឧត្តមវេជ្ជ.ពាស់ មូស្លីម និងឯកឧត្តម សុះ ហ្វាសុី


កាលពីថ្ងៃទី១២ខែមេសា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិិការក្រសួងសុខាភិបាល និងជាអនុប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា និងឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាកញ្ចប់អាហារគ្រឿងឧបភោគបរិភោគ សម្រាប់ខែបួសរ៉ាម៉ាឌនជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋខ្វះខាត ក្នុងខេត្តប៉ៃលិនចំនួន១០០គ្រួសារ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីចៅសង្កាត់ សមាជិកក្រុមប្រឹក្សា លោកអុីម៉ាំខេត្ត យុវជនសមាគមនិស្សិតមុស្លិមកម្ពុជាខេត្តប៉ៃលិន ព្រមទាំងអាជ្ញាធរដែន ។

ឯកឧត្តមគណៈអធិបតី.បានគូសបញ្ជាក់ថា ដោយជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ នៅគ្រប់កាល:ទេស: គ្រប់ទីកន្លែង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានជួយដោះ ស្រាយឡើយ ។ ដូច្នេះយើងត្រូវនាំគ្នាការពារសន្ដិភាពនេះឲ្យបានជារៀងរហូត ។

សូមបញ្ជក់ថាអំណោយកញ្ចប់អាហារ ដែលចែកជូនបងប្អូនប្រជាពលរដ្ឋ ដោយ១គ្រួសារទទួលបានរួមមាន៖ អង្ករ ១៥គីឡូក្រាម មី ១០ កញ្ចប់ អំបិល ០១គីឡូ ស្កសរ ០១គីឡូក្រាម ប្រេងឆា០១ដប ទឹកដោះគោ ០១កំប៉ុង មីឡូ ទឹកសុទ្ធ០១ យួរ ដែលជាជំនួយរបស់អឌ្ឍចន្ទក្រហមនៃប្រទេសអារ៉ាប់រួមអេមីរ៉ាត ផ្ដល់តាមរយៈសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ៕