ប្រជាពលរដ្ឋសាសនិកឥស្លាម ក្នុងខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំចំនួន ៧០៣ គ្រួសារ បានទទួលអំណោយ ខែបួសរ៉ាម៉ាឌន


ថ្ងៃទី២២ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុះ មុះសិន និងលោកជំទាវតំណាងរាស្រ្តខេត្តកំពង់ចាម ដោយមានការចូលរួមអមដំណើរ ដោយ ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ និងអាជ្ញាធរដែនដី បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាកញ្ចប់អាហារគ្រឿងឧបភោគបរិភោគ សម្រាប់ខែបួសរ៉ាម៉ាឌន និងអង្ករហ្សាកាត់ ជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋខ្វះខាត ក្នុងស្រុកស្រីសន្ធរ ចំនួន៩០គ្រួសារ និងក្នុងស្រុកត្បូងឃ្មុំ មកពី ឃុំថ្មពេជ្រ ២៥០គ្រួសារ និងភូមិរការប្រាំឃុំរការពរប្រាំ ចំនួន ១៦៣គ្រួសា និងភូមិសែនជ័យ ឃុំរំចេក ស្រុកមេមុត ១១០គ្រួសារ សរុបទាំង៣ស្រុក ចំនួន ៧០៣គ្រួសារ ។

ឯកឧត្តមវេជ្ជ. បានគូសបញ្ជាក់ថា ដោយជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ នៅគ្រប់កាល:ទេស: គ្រប់ទីកន្លែង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានជួយដោះ ស្រាយឡើយ ។ ដូច្នេះយើងត្រូវនាំគ្នាការពារសន្ដិភាពនេះឲ្យបានជារៀងរហូត ។
សន្តិភាព មានរាល់ថ្ងៃ គឺដោយសារយើងជ្រើសរើសមេដឹកនាំបានត្រឹមត្រូវ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចបានដឹកនាំ និងរក្សាសុខសន្តិភាព សុខដុមនីយកម្មសាសនា និងបើកទូលាយ ជំនួយអង្គា សមាគម និង សប្បុរសជន នានា ក្នុងនិង ក្រៅប្រទេស ។
សូមបញ្ជក់ថាអំណោយ ដែលចែកជូនបងប្អូនប្រជាពលរដ្ឋ នាថ្ងៃនេះ មាន ៖
១. ភូមិស្វាយតានន់ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ៩០គ្រួសា ដោយក្នុង១គ្រួសារទទួលបាន អង្ករ ១៣៥០គ្រួសារ ត្រីខ ២៧០កំប៉ុង ប្រេងឆា៩០ដប អំបិល ៩០គីឡូក្រាម ស្កសរ ១៨០គីឡូក្រាម និង មី៩០០កញ្ចប់ និងឧបត្ថម្ភថវិកាជូនវិហារឥស្លាម ចំនួន ២០០,០០០។
២.ឃុំថ្មពេជ្រ និងឃុំរការពរប្រាំ ៤១៣ គ្រួសារ បានទទួលអង្ករហ្សាកាត់ ក្នុងម្នាក់ៗ ទទួលបាន១០គីឡូក្រាម សរុប អង្ករ ៤១៣០គីឡូក្រាម ។
៣.ភូមិជ័យសែនជ័យ ឃុំរំចេក ស្រុកមេមុត ១១០គ្រួសារ ក្នុងនោះ សរុប មាន ទឹកក្រូចដបធំ ៦០ដប មី ៩០០កញ្ចប់ទឹកដោះគោ ១២០កំប៉ុង ប្រេងឆា ៦០ដប ទឹកត្រី ៦០ដប ស្កសរ៦០គីឡូក្រាម និងថវិកា សរុប ១៥០០០០០រៀល ។

ដោយសរុប ជាថវិកាចំនួន ៣៦,៨៧៤,០០០រៀល ។