ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៥នាក់ ជាសះស្បើយ២៦នាក់ និងគ្មានអ្នកស្លាប់


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៥នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន២៦នាក់ និងស្លាប់គ្មាន។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៣៥នាក់ អ្នកជាសះស្បើយសរុបចំនួន១៣២,៩៩៤នាក់, ស្លាប់សរុបចំនួន៣,០៥៦នាក់៕