ឯកឧត្តម ឃួង ស្រេង អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកបុរី ១០០ខ្នង


នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកបុរី ១០០ខ្នង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ស្ថានីយ៍ថ្មី មានសមត្ថភាពបូមទឹកចេញ ១០.១១៩ម៉ែត្រគូបក្នុង១ម៉ោង ស្មើនឹង ២.៨ម៉ែត្រគូបក្នុង១វិនាទី គឺកើន ៤ដងធៀបនឹងស្ថានីយ៍ចាស់ សម្រាប់ដោះស្រាយទឹកលិចលើផ្ទៃរងទឹកភ្លៀង ១២៦ហិកតា។