ឯកឧត្តម ប៊ុន សំបូរ រំលឹកមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា ឲ្យជំរុញដឹកនាំសមាជិកក្នុងក្រុមគ្រួសារទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់គ្នា


នៅក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្សនៃគណបក្សប្រជាជនកម្ពុជាចំនួន១៦០៥ នាក់នៅទូទាំងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន សំបូរ សមាជិកគណកម្មាធិការកណ្តាល និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានពាំនាំបណ្តាំសាកសួរទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ជូនដល់ប្រជាពលរដ្ឋទាំងងអស់នៃសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្ណំពេញ។

ជាមួយគ្នានេះឯកឧត្តមបានអំពាវនាវ សូមឲ្យមេគ្រួសារបក្សនៃគណបក្សប្រជាជនកម្ពុជាដឹកនាំសមាជិកក្នុងក្រុមគ្រួសារទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់គ្នា នាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីធានានិរន្តរភាពនៃសុខសន្តិភាព និងការអភិវឌ្ឍន៍សង្កាត់បឹងធំបន្តទៀត។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនដល់អង្គពិធីដោយបានសង្កត់ធ្ងន់ទៅលើ គ្រប់សមាជិក និងថ្នាក់ដឹកនាំភូមិ សង្គាត់ ទាំងអស់ត្រូវបំពេញ និងរៀបចំឲ្យគ្រប់សមាជិកគណបក្សត្រូវមានឯកសារគ្រប់គ្រាន់ដើម្បីបម្រើឲ្យការបោះឆ្នោតខាងមុខ និងបានជម្រាបដល់អង្គពិធីទាំងមូលអំពីសារៈសំខាន់នៃ សុខសន្តិភាពដែលរកបានដោយកម្រដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។

ទន្ទឹមនេះ ឯកឧត្តមក៏បានជម្រាបអំពីភាពជោគជ័យនៃការទប់ស្តាត់ និងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាមេបញ្ជាការជួរមុខក្នុងការអនុវត្តយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំងដើម្បីធានាបាននូវភាពស៊ាំក្នុងសហគមន័ បណ្តាលឲ្យកម្ពុជាអាចបើកដំណើរប្រក្រតីភាពនៃសង្គមឡើងវិញ។

ឯកឧត្តមក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់សូមគោរពតាមគោលការណ៏ច្បាប់ និងការណែនាំនានា នៃវិធានការណ៏ចរាចរណ៏ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត របួស និងការខាងបង់ទ្រព្យសម្បត្តិនានាផងដែរ។

ក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្សនេះ ឯកឧត្តម ប៊ុន សំបូរ ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជននានាក៏បានផ្តល់ជូនដល់គ្រប់មេគ្រួសារបក្សនូវ ថវិកា ១ ម៉ឺនរៀល, សារុង ១ រួមជាមួយការចាប់ឆ្នោតផ្សងសំណាង ដែលមានរង្វាន់ ទូរទឹកកក ១ គ្រឿង, ទូរទស្សន៍ SAMSUNG 32 អ៉ីងញ១ចំនួន ១៦ គ្រឿង, ទូរស័ព្ទ OPPO ចំនួន៦ គ្រឿង, កង់ចំនួន ២១ គ្រឿង, កង្ហារចំនួន ២១ គ្រឿង ឆ្នាំងដាំបាយអគ្គិសនីចំនួន ២១ គ្រឿង និងឆ្នាំងដែកឈុតចំនួន ២១ ឈុត និងបានផ្តល់ជូនស្ត្រីដែលមានផ្ទៃពោះជិតសម្រាល ១ នាក់ថវិកា ៥០ ម៉ឺនរៀល និងស្ត្រីដែលមានផ្ទៃពោះចំនួន ១២ នាក់ផ្សេងទៀតក្នុងម្នាក់ទទួលបានថវិការ ១០ ម៉ឺនរៀលផងដែរ៕