ឯកឧត្តម ស ថាវី ដឹកនាំមន្រ្តីសាលាខេត្តព្រមទាំងប្រធានមន្ទីជុំវិញខេត្តអញ្ចើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយ ចែកជូនបងប្អូនកងទ័ពអនុសេនាធំលេខ៨


ដោយមានការយកចិត្តទុកដាក់គិតគូពីសុខទុក្ខបងប្អូនកងទ័ពនៅសមរភូមិមុខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ព្រមទាំងមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានដឹកនាំមន្រ្តីសាលាខេត្តព្រមទាំងប្រធានមន្ទីជុំវិញខេត្តអញ្ចើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ចែកជូនបងប្អូនកងទ័ពអនុសេនាធំលេខ៨ ចំណុះប្រតិបត្តិការសិករងខេត្តឧត្តរមានជយ័ចំនួន២០៥នាក់ ដែលឈរជើងជួរមុខការពារបូរណភាពទឹកដីនៅចំណុចប្រាសាទខ្នា ស្ថិតនៅសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជយ័។ អំណោយដែលផ្តល់ជូននាពេលនោះ មានមីចំនួន១០០កេះតូច ស៊ីម៉ង់៥តោន ស័ង្កសីចំនួន៥០០សន្លឹក អង្ករចំនួន២តោន ទឹកត្រីចំនួន៥០យួរ ទឹកស៊ីអ៊ីវចំនួន៥០យួរ តង់ចំនួន១០០ទឹកសុទ្ធ៣០កេះ នំបុ័ង២០០ដើម ថវិការ២លានរៀល។ក្នុងឱកាសនោះផងដែរឯកឧត្តម ស ថាវី បាននាំយកប្រសាសន៍ផ្តាំផ្ញើរសាកសួសុខទុក្ខពីសំណាកសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែននិងឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិតគន់ គីម ដែលសម្តេចនិងឯកឧត្តមតែងតែយកចិត្តទុកដាក់ គិតគូរអំពីរសុខទុក្ខបងប្អូនកងទព័ជានិច្ចនាពេលកន្លងមក។ឯកឧត្តម បាន ផ្តាំផ្ញើរដល់បងប្អូន កងទព័ទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារបូរណភាពទឹកដីអោយបានគង់វង្ស ដោយ ស្មារតីទទូលខុសត្រូវ គោរពកតព្វកិច្ចការងារនិងគោវិនយ័កងទព័ អោយបានល្អ ទោះបីអំណោយថ្ងៃនេះមានចំនួនតិចក្តីមិនអាចបំពេញតម្រូវការគ្រប់គ្រាន់សំរាប់បងប្អូនក៏ពិតមែន តែវាអាចជួយសំរួលដល់ជីវភាពការរស់នៅរបស់បងប្អូនមួយរយៈពេលខ្លីផងដែរ៕