ឯកឧត្តមវេជ្ជ. សុះ មុះសិន និងលោកជំទាវអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយសារ៉ុងចំនួន ៥៧០នាក់ ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ


ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋ និងផ្តល់អំណោយសារ៉ុងចំនួន ៥៧០នាក់ មកពីភូមិត្រពាំងឈូកចំនួន ៣៧០នាក់ និងភូមិដូនប៉ែនចំនួន ២០០នាក់ ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ពិធីខាងលើនេះ គឺមានការចូលរួម ពីលោកមេឃុំ ក្រុមប្រឹក្សា និងអាជ្ញាធរមូលដ្ឋាន យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបារាយណ៌ ក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជាប្រចាំខេត្តកំពង់ធំ ។

ឯកឧត្តមវេជ្ជ ក៏បាននាំក្តីនឹករលឹក ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្ដីនឹករលឹកពីចម្ងាយ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំថែរក្សាសុខភាពអោយបានល្អ និងចូលរួមចាក់វ៉ាក់សាំងការពារ កូវីដ១៩ និងចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងរក្សាសន្តិភាព តាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។

សូមបញ្ជក់ថាអំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋចំនួនសារ៉ុង ៥៧០នាក់ ដោយសរុបថវិកាចំនួន ១៧,១០០០០០លានរៀល ដែលជាជំនួយរបស់អឌ្ឍចន្ទក្រហមនៃប្រទេសអារ៉ាប់រួមអេមីរ៉ាត តាមរយៈសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា៕