ជ្រោយចង្វារ: ព្រឹកថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ២០២២ ឯកឧត្តមឡេង ប៊ុនតេង ប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានដឹកនាំក្រុមការងារមាន:
-ឯកឧត្តម ឌួង សុជាតិ អនុប្រធានក្រុមការងារ
-លោកជំទាវ ឈឹម គារ៉ែនណា អនុប្រធានក្រុមការងារ
-ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ចាន់ដារ៉ា អនុប្រធានក្រុមការងារ
-ឯកឧត្តម ឆឹម ឬទ្ធី អនុប្រធានក្រុមការងារ
-ឯកឧត្តម គួច ហៃ អនុប្រធានក្រុមការងារ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមការងារចុះជួយសង្កាត់ សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ បាននាំអំណោយដ៏ថ្លៃថ្លាជា ម៉ាសុីន Oxygen Concentrator ចំនួន 2 គ្រឿង របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជូនដល់មណ្ឌលសុខភាពជ្រោយចង្វារ ដើម្បីបម្រើសេវាតម្រូវការសុខភាពសង្គ្រោះអាយុជីវិតជូនប្រជាពលរដ្ឋនៅសង្កាត់ជ្រោយចង្វារ ក៏ដូចជា ប្រជាពលរដ្ឋទូទៅ ។
បន្ទាប់ពីបានប្រគល់ជូននូវម៉ាស៊ីនរួច ក្រុមការងារដឹកនាំដោយឯកឧត្តម ឡេង ប៊ុនតេង បាននាំនូវថ្នាំពេទ្យ ជូនដល់មណ្ឌលសុខភាព ០២ នៃខណ្ឌឬស្សីកែវ គឺមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៦ និងមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ ក្នុងនោះមានថ្នាំ :
Amoxicillin 250mg = 22 កេស
Clarithromycin 250mg = 26 កេស
Diarum 2mg = 8 កេស
Celamine = 10 កេស
ដើម្បីអោយមណ្ឌលសុខភាពប្រើប្រាស់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។