រដ្ឋសភា បង្កើតគណៈកម្មការ និងអនុគណៈកម្មការ រៀបចំបុណ្យសព ឯកឧត្តម ហ៊ុន ណេង


សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការ និងអនុគណៈកម្មការ ដើម្បីរៀបចំបុណ្យសព ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងជាតំណាងរាស្ដ្រមណ្ឌលកំពង់ចាម ក្នុងនីតិកាលទី៦។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។