ឯកឧត្តមសាយ សំអាល់ ដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងសំណល់ តំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិដើម្បីត្រៀមវេទិកាថ្នាក់ជាតិ


ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែកក្កដានេះ បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពការងារ គ្រប់គ្រងសំណល់ តំបន់ការពារធនធានធម្មជាតិ និងសហគមន៍តំបន់ការពារធនធានធម្មជាតិ ដែលមានការចូលរួមពីថ្នាក់គ្រប់មន្ទីរបរិស្ថានទូទាំងប្រទេស និងតំណាងរាជធានីខេត្ត។
កិច្ចប្រជុំនេះ គឺដើម្បីត្រៀមរៀបចំវេទិកាថ្នាក់ជាតិនាថ្ងៃទី២២ ខែសីហា ខាងមុខក្រោមអធិបតីភាពសម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលផ្តោតលើ ការបំពុល តំបន់ការពារធម្មជាតិ និងសហគមន៍។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថាវេទិកាថ្នាក់ជាតិនាខែសីហាខាងមុខ គឺដើម្បីផ្ទៀងផ្ទាត់ ពិនិត្យ និងការវាយតម្លៃលើកិច្ចការងារគ្រប់គ្រងសំណល់ តំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិកាលពីឆ្នាំ២០១៦ និងពង្រឹងប្រសិទ្ធភាពការងារវិស័យបរិស្ថានដើម្បីការអភិវឌ្ឍ និងការអភិរក្សប្រកបដោយចិរភាព៕