ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណចលនាសាសនិកឥស្លាមកម្ពុជា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្ដល់កញ្ចប់អាហារ ជូនចាស់ជរា ស្រ្តីមេម៉ាយ និងប្រជាពលរដ្ឋខ្វះខាត ចំនួន១៣៤គ្រួសារ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាចស្រុកក្រគរ ខេត្តពោធិសាត់ ក្រោមគម្រោងឧបត្ថម្ភពីអង្គការ មូស្លីមហែលហ្វែន នៅប្រទេសអាល្លឺម៉ង់ ផ្ដល់តាមរយៈសមាគមនិស្សិតមុស្លីមកម្ពុជា ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លីវ សេង ហ៊ីម អភិបាល នៃគណៈអភិបាលស្រុកក្រគរ លោកអុីម៉ាំស្រុកក្រគរ លោកមេឃុំក្បាលត្រាច យុវជន ស.ស.យ.ក និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា និងក្រុមការងារ ស.យ.ម.ក ខេត្តពោធិសាត់។
ឯកឧត្តមវេជ្ជ. សុះ មុះសិន បាននាំក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្ដីនឹករលឹកពីចម្ងាយ ។
ឯកឧត្តម បានផ្ដាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ អោយបឆនគ្រប់ៗគ្នា ដែលជាគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយចូលរួមទាំងអស់គ្នាដើម្បីរក្សាសន្តិភាព សេរីភាព និងការអភិវឌ្ឍប្រទេសជាតិ និង បន្តគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី នៅអាណត្តិបន្តបន្ទាប់ទៀត ។
សូមបញ្ជាក់ថាអំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋ និងចាស់ជរា ស្រ្តីមេម៉ាយ និងប្រជាពលរដ្ឋខ្វះខាត ចំនួន ១៣៤គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ១៥គីឡូក្រាម ត្រីខ ៣កំប៉ុង ប្រេងឆា ១ដប អំបិល ១គីឡូក្រាម ស្កសរ ២គីឡូក្រាម និងមី១០កញ្ចប់ អំណោយទាំងនេះ សរុបជាថវិកា ចំនួន ១០,៧២០,០០០រៀល៕