ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងទទួលបានម៉ូតូ ណៃហត ចំនួន ១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន


ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មានកិត្តិយស ទទួលបានម៉ូតូ ណៃហត ( Night Hawk ) ចំនួន ១០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រាប់កម្លាំងអន្តរាគមន៍ ។

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមថ្លែងអំណរ អគុណ យ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចកាល យកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រ ជា សម្ភារៈ ថវិកា ដល់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។