លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជាកិត្តិយសក្នុងពិធីស្រោចសុគន្ធវារីព្រះគ្រូធម្មចរិយា វ៉េង វុទ្ធី


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាកិត្តិយសក្នុងពិធីស្រោចសុគន្ធវារីព្រះគ្រូធម្មចរិយា វ៉េង វុទ្ធី ព្រះរាជាគណថ្នាក់កិត្តិយស ព្រះចៅអធិការវត្តតេជៈភ្នំស្រង់ ដែលបានទទួលគោរម្យងារជាព្រះព្រហ្មបញ្ញា ដែលស្ថិតក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧។
ពិធីតាមបែបប្រពៃណីព្រះពុទ្ធសាសនានេះផងដែរក៏មានការនិមន្តចូលរួមដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត ​នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពោធិវង្ស អំ លីមហេង ព្រះសង្ឃនាយកទី ១ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ ឧកញ៉ា និងភ្ញៀវកិត្តិយសជិតឆ្ងាយបានចូលរួមយ៉ាងច្រើនកុះករ ដែលបានញ៉ុំងឲ្យកម្មវិធីនេះប្រព្រឹត្តទៅបានយ៉ាងរលូន។