ឯកឧត្តនខៀវ កញារីទ្ធ ជំរុញមន្ទីរព័ត៌មានរាជធានីខេត្តទូទាំងប្រទេសត្រូវបន្តការផ្សព្វផ្សាយព័ត៌មានឲ្យបានទាន់ពេលវេលា និងប្រកបដោយក្រមសីលធម៌ខ្ពស់


ឯកឧត្តនខៀវ កញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញមន្ទីរព័ត៌មានរាជធានីខេត្តទូទាំងប្រទេសត្រូវបន្តពង្រឹង និងពង្រីកការផ្សព្វផ្សាយព័ត៌មានឲ្យបានទាន់ពេលវេលា និងប្រកបដោយក្រមសីលធម៌ខ្ពស់ លើបណ្តាញសារពត៌មានគ្រប់ ប្រភេទស្របតាមបច្ចេកវិទ្យា ក្នុងន័យបំពេញនូវតម្រូវការ ចំណេះ ដឹង និងដំណឹងថ្មី ដល់អ្នកអាន ស្តាប់ មើល ជាពិសេសប្រជាពលរដ្ឋយើងទាំងមូលអោយទទួលបាននូវព័ត៌មានមួយប្រកបដោយតម្លាភាពទទួលយកបានទាំងអស់គ្នា។
ឯកឧត្តមខៀវកាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាព ពិធីប្រកាសតែងតាំងនិងផ្ទេរតំណែងប្រធានមន្ទីរព័ត៌មានខេត្ត ព្រះវិហារនារសៀលថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១៧ ។
ឯកឧត្តម ក៏បានមានប្រសាសន៍ផ្តាំផ្ញើរដល់មន្រ្តីមន្ទីរព័ត៌មានខេត្តទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន សាមគ្គីភាពផ្ទៃក្នុង ឲ្យបានរឹងមាំល្អ និងត្រូវប្រឹងប្រែងបង្កើនសមត្ថភាព របស់ខ្លួនបន្ថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋយើងឲ្យបានល្អ។