ឯកឧត្តម​បណ្ឌិត ឡេង ប៊ុនតេង ចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អង្ករ ២តោន ដល់អធិការខណ្ឌ និងបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខណ្ឌ នៃខណ្ឌជ្រោយចង្វារ


ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ឡេង ប៊ុនតេង ទីប្រឹក្សា​សម្ដេច​វិបុលសេនាភក្តី សាយ ឈុំ បានចុះសួរសុខទុក្ខ អធិការដ្ឋាន​នគរបាលខណ្ឌ និង​មេបញ្ជាការ មន្ត្រីអាវុធហត្ថ នៅមូលដ្ឋាន ខណ្ឌជ្រោយចង្វារ ព្រមទាំងបានជូនអង្ករចំនួន ២តោន ដល់អធិការរដ្ឋាន និងមន្ត្រី​នៃបញ្ជាការដ្ឋាន​កងរាជអាវុធ​ខណ្ឌ​ជ្រោយចង្វារ ។ ដើម្បីទុកជួយប្រជាពលរដ្ឋដែលខ្វះខាតក្នុងមូលដ្ឋាន ក្នុងការងារមនុស្សធម៌ ដល់តាមខ្នងផ្ទះ។ រួចមក ឯកឧត្តម ឡេង ប៊ុនតេង ក៏បាន​ចុះពិនិត្យ​ទីតាំង​ដែល​ខ្សែភ្លើង​ធ្លាក់មិន​រៀបរយ​ក្នុង​មូលដ្ឋាន និង​បាន​ជួយ​ដាក់បង្គោល​ភ្លើង បំពាក់អំពូលភ្លើង ដើម្បី​អោយ​មាន​សោភ័ណភាព បំភ្លឺផ្លូវ និង​បង្ការ​គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ​ឆ្លងកាត់ តាម​សំណូមពរ​របស់បងប្អូន​ប្រជាពលរដ្ឋ។