លោក ហែម ដារិទ្ធិ បើកការដ្ឋានស្តារប្រឡាយគោកចំប៉ក់


នាព្រឹកថ្ងៃទី​ ១៦​ ខែកក្កដា​ ឆ្នាំ២០១៧​នេះ​ លោក​ ហែម​ ដារិទ្ធិ​ អភិបាលខណ្ឌពោធិ៍សែនជ័យ​ ដោយមានការចូលរួមពីមន្ត្រីជំនាញការិយាល័យជុំវិញខណ្ឌ​ បានបើកការដ្ឋានស្តារ​ប្រឡាយគោកចំប៉ក់​(ហៅប្រឡាយបារាំង)​ ​ដើម្បីសម្រួលផ្លូវទឹកហូរ​ ប្រវែងចម្ងាយ ៣១២​ ទទឹងខាងលើ​ ៨ម​ ទទឺងបាតក្រោម៣ម​ និងជំរៅ​ ៣ម៉ែត្រ​ ស្ថិតនៅភូមិគោកចំបក់​ សង្កាត់ចោមចៅ។​​ប្រឡាយខាងលើនេះមានសារៈសំខាន់ណាស់ដែលជួយរំដោះទឹកពីតំបន់ភាគខាងលិចរាជធានីភ្នំពេញ​ ​ជាពិសេស​តំបន់ព្រលានយន្តហោះ​ ​និងមូលដ្ឋានសង្កាត់ចោមចៅ​។