(ព្រៃវែង)៖ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
នៅក្នុងឱកាសនោះ ឯកឧត្តមបានអំពាវនាវដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋទាំងអស់ ឱ្យអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា បន្តថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត៕