ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៧ ក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ដឹកនាំដោយលោក ជង សេងអ៊ីម អគ្គនាយករងកិច្ចការរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៧ ប្រព័ន្ធ ក្នុងខេត្តកំពត ដែលក្នុងនោះមាន៖
១. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកបឹងនិមល ស្ថិតក្នុងឃុំបឹងនិមល ស្រុកឈូក ។
២. ប្រព័ន្ធធារាសាស្ត្រ ទំនប់ភូមិអូរ ស្ថិតក្នុងឃុំត្រពាំងរាំង ស្រុកជុំគិរី ។
៣. ប្រព័ន្ធប្រឡាយព្រៃទន្លេ ស្ថិតក្នុងឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ។
៤. ប្រព័ន្ធប្រឡាយស្បូវអណ្តែត ស្ថិតក្នុងឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ។
៥. ប្រព័ន្ធប្រឡាយព្រៃលើ ស្ថិតក្នុងឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ។
៦. ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកស្ទឹងភេ ស្ថិតក្នុងឃុំស្រែចែង ស្រុកជុំគិរី ។
៧. ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកអូរឃ្លៃ ស្ថិតក្នុងឃុំនារាយណ៍ ស្រុកឈូក ៕
ក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រចំនួន ០៧ ប្រព័ន្ធ ក្នុងខេត្តកំពត
