ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហែម ខន អញ្ជើញទទួលស្វាគមន៍ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការសាសនា


ព្រឹកថ្ងៃ១៨ ខែកក្កដាឆ្នាំ២០១៧ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងក្រុមការងារ អញ្ជើញទទួលស្វាគមន៍ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃ រដ្ឋសភា ដឹកនាំដោយឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការនៃរដ្ឋសភា នៅសាលាខេត្តព្រះវិហារ និងមានការចូលរួមឯកឧត្តមជាសមាជិកគណកម្មការរដ្ឋសភា អភិបាលរងខេត្ត នាយក រដ្ឋបាលខេត្ត ប្រធានមន្ទីរអប់រំយុវជននិងកីឡា មន្ទីរធម្មការសាសនា មន្ទីរវប្បធម៌និងវិចិត្រសិល្បះ មន្ទីរទេសចរណ៍ខេត្ត មន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។