តំណាង FIFA ដែលដង្ហែពាន World Cup មកកម្ពុជា ក៏ធ្លាប់ជួយបារាំងឈ្នះពានពិភពលោកនេះដែរ ក្នុងឆ្នាំ១៩៩៨


(ភ្នំពេញ)៖ បុរសសក់វែងដែលមានឈ្មោះថា «Christian Karembeu» ដែលជាតំណាងបេសកជនពិសេសរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានដង្ហែពាន World Cup មកដល់ប្រទេសកម្ពុជា ក៏ជាអតីតកីឡាករខ្សែបម្រើ និងការពារដែលធ្លាប់ជួយបារាំង ឈ្នះពាននេះដំបូងកាលពី World Cup 1998 ផងដែរ។

Christian ដែលមានបច្ចុប្បន្នមានវ័យ ៥១ឆ្នាំជាអតីតខ្សែការពារដែនបានជួយក្រុមមាន់គកបារាំងបំបែកកំណត់ត្រាពិភព លោកតាមរយៈឈ្នះជើងឯក World Cup 1998 ក្នុងទឹកដីរបស់ខ្លួន ក្រោយបំបាក់គូប្រជែងសាំបាប្រេស៊ីល ក្នុងលទ្ធផល ៣ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រជាមួយអតីតមិត្តរួមក្រុម Zinedine Zidane។

ក្រោយមក ២ឆ្នាំ លោក Christian Karembeu ក៏បន្តជួយមាន់គកបារាំងឈ្នះជើងឯកពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro បន្ទាប់ពីយកឈ្នះគូប្រជែងអាសូរីអ៉ីតាលីវគ្គផ្តាច់ព្រ័ត្រ នៅពេលប៊ែលហ្សិក និងហូឡង់ធ្វើសហម្ចាស់ផ្ទះ និងពានអន្តរទ្វីប FIFA Confederations Cup 2001 ជាមួយបារាំងទៀតដែរ នៅក្នុងពេលបង្ហាញខ្លួនសរុបចំនួន ៥៣ប្រកួត និងរកបាន ១គ្រាប់នៅពេលមាន់គកបំបាក់រ៉ូម៉ានី ៣ទល់នឹង១។

ចំណែកក្នុងក្លិបអាជីពវិញ រូបលោកជាអតីតកីឡាករសំខាន់មួយរបស់ក្លិប Real Madrid ដែលបានឈ្នះពាន UEFA Champions League ២លើកជាប់ៗនៅឆ្នាំ១៩៩៨ និងឆ្នាំ២០០០ ទៀតផង៕

 

 

www.freshnewsasia.com
www.freshnewsasia.com
www.freshnewsasia.com
www.freshnewsasia.com
www.freshnewsasia.com