កម្ពុជា-ឥណ្ឌា បើកបង្ហាញនិមិត្តសញ្ញា (Logo) សម្រាប់ប្រើប្រាស់ ក្នុងកម្មវិធីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីជាមួយ ឯកឧត្តម Rajkumar Ranjan Singh រដ្ឋលេខាធិការនៃក្រសួងការបរទេសឥណ្ឌា ក្នុងពិធីបើកបង្ហាញនិមិត្តសញ្ញា (Logo) សម្រាប់ប្រើប្រាស់ ក្នុងកម្មវិធីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌា។