ខេត្តកណ្តាល៖ ឯកឧត្តមកិត្តិបណ្ឌិត ហុីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំទាំង១៨ នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។