ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយមចុះធ្វើការថែទាំទ្វារទឹកនៃប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែងទី ១


នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៧ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះធ្វើការថែទាំទ្វារទឹកនៃប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែងទី ១ ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។