ឯកឧត្ដម គួច ចំរើន ចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលប្រឈម និងទទួលរងគ្រោះដោយសារបាក់ស្រុតច្រាំងទន្លេ


ថ្ងៃទី២០ កក្កដា ឆ្នាំ២០១៧ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលប្រឈម និងទទួលរងគ្រោះដោយសារបាក់ស្រុតច្រាំងទន្លេ ស្ថិតនៅភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ប្រភពពីអាជ្ញាធរឲ្យដឹងថា បច្ចុប្បន្ន ច្រាំងប្រវែងប្រមាណជា ៥០០ម បានបាក់ស្រុតចូលទៅក្នុងទន្លេ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ចំនួន ១៤គ្រួសារ ក្នុងនោះផ្ទះ ០៣គ្រួសារ ត្រូវរុះរើ ទៅកាន់កន្លែងសុវត្ថិភាព ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានឧបត្ថម្ភ ដល់ប្រជាពលរដ្ឋទាំង ០៣គ្រួសារ ដោយ ១គ្រួសារៗ ថវិកាចំនួន ៥០ម៉ឺនរៀល ដើម្បីជួយសម្រួលក្នុងការរុះរើផ្ទះ ផងដែរ ៕