អំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ត្រូវប្រគល់ជូនសមាជិកបក្សជាង ២០០នាក់ នៅភូមិព្រេចកី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ


(បន្ទាយមានជ័យ)៖ អំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកអំណោយប្រគល់ជូនសមាជិក សមាជិក គណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានភូមិព្រេចកី ឃុំតាផូ ស្វាយចេក ចំនួន២០៥នាក់។

អំណោយនេះត្រូវបាន លោក ង៉ាន់ ចិន្តា អនុប្រធានគណ:កម្មការក្រុមការងារ ខ.២៧ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាផូ និងក្រុមការងារ តំណាងលោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានគណកម្មាការមូលដ្ឋាន ខ.២៧ និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក នាំយកទៅប្រគល់ជូននាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ។

ឆ្លៀតក្នុងឱកាសនោះ លោក ង៉ាន់ ចិន្តា ក៏បានអំពាវនាវដល់សមាជិក សមាជិកបក្ស ដែលជាប់ជាក្រុមប្រឹក្សាអាណត្តិថ្មីនេះ ត្រូវបន្តពង្រឹងការដឹកនាំការងារស្នូលឱ្យបានល្អ ព្រមទាំងត្រូវផ្តល់សេវាសារធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព តម្លាភាព និងយុត្តិធម៌។ លើសពីនេះត្រូវឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា ដើម្បីទទួលបានការគាំទ្រ និងបន្តទទួលបានជ័យជម្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តឡើងនៅឆ្នាំ២០២៣ ខាងមុខនេះ។

អំណោយដែលប្រគល់ជូនដល់សមាជិក សមាជិកាបក្ស រួមមានក្នុង១នាក់ ទទួលបានសារ៉ុង១ និងថវិកា៤,០០០រៀល, សារ៉ុង,
ទឹកបរិសុទ្ធ រួមនឹងរៀបចំពិសារអាហារសាមគ្គី ប្រកបដោយភាពស្និតស្នាល និងរីករាយបំផុត៕