សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសរុស្ស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ


(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ១០៖៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម សឺហ្គៃ ឡាវរ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី ដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា ឯកឧត្តម សឺហ្គៃ ឡាវរ៉ូវ បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី០៣ ខែសីហា។ វត្តមានរបស់ប្រមុខការទូតរុស្ស៉ី នៅកម្ពុជានាពេលនេះ តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពាក់ព័ន្ធជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន៕