អាជ្ញាធរក្រុងប៉ោយប៉ែត និងអាជ្ញាធរស្រុកអារញ្ញ រួមគ្នារៀបចំធ្វើយុទ្ធនាការសំអាតអនាម័យ និងបរិស្ថាន នៅចំណុចស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត


(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូប ចូលរួមជាមួយអាជ្ញាធរស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ រួមគ្នារៀបចំធ្វើយុទ្ធនាការសំអាតអនាម័យបរិស្ថាននៅចំណុចស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ឯកឧត្តម គាត ហ៊ុល បានលើកឡើងថា យុទ្ធនាការថ្ងៃនេះ មានគោលបំណងរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យក្រុង ឲ្យមានសោភ័ណភាពលើដងផ្លូវសាធារណ:ប្រសើទ្បើងវិញ ដើម្បីទាក់ទាញភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ដែលចូលមកក្នុងប្រទេសកម្ពុជា និងទៅកំសាន្តនៅតំបន់ផ្សេងៗ។

អាជ្ញាធរ ក៏សូមអំពាវនាវដល់ពលរដ្ឋ អាជីវករ ចូលរួមទាំងអស់គ្នាសំអាតទីក្រុងដើម្បីសុខភាពយើងទាំងអស់គ្នា និងលើកមុខមាត់ប្រទេសយើងផងដែរ៕