នៅរសៀលស្អែកនេះ ប្រកាសចូលកាន់តំណែងអភិបាលរងរាជធានីភ្នំពេញ ចំនួន៣រូប


អភិបាលរងរាជធានីភ្នំពេញ ចំនួន៣រូប ដែលត្រូវសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងនោះ នឹងត្រូវប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ស្អែកនេះ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី។

សូមរំលឹកថា អភិបាលរងរាជធានីភ្នំពេញចំនួន៣រូប ដែលត្រូវប្រកាសចូលកាន់តំណែងនោះ រួមមាន ឯកឧត្តម ឃ្លាំង ហួត, ឯកឧត្តម សុខ ពេញវុធ និងឯកឧត្តម ហ៊ុន សុរិទ្ធី។

មុនចូលកាន់តំណែងនេះឯកឧត្តម ឃ្លាំង ហួត ជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអតីតអភិបាលខណ្ឌជ្រោយចង្វារ។ ចំណែក ឯកឧត្តម សុខ ពេញវុធ ជាអតីតអភិបាលខណ្ឌដូនពេញ។ ចំណែក ឯកឧត្តម ហ៊ុន សុរិទ្ធី ជាអតីតអគ្គនាយករងអន្តោរប្រវេសន៍៕